មេរោគនៃជម្ងឺពងបែកមាត់ដៃជេីង (𝐄𝐕𝟕𝟏) អាចសាយភាយ និងចម្លងបានគ្រប់ទីកន្លែង មិនថាក្នុងផ្ទះ សាលារៀន ឬទីប្រជុំជន ជាពិសេសងាយចម្លងទៅប្អូនៗកុមារតូចៗ ដូចនេះហេីយយេីងត្រូវដឹងថា តេីមេរោគនេះមានប្រភពមកពីណា? និងត្រូវការពារបែបណា?
ការចំលងជំងឺពងបែកមាត់ដៃជើងតាមរយៈ
• ទឹកសំ.បោរ ទឹកមាត់ កំហាក
• ទឹករងៃដែលចេញពីពងបែក
• លា.មក
• តំនក់ទឹកមាត់ឬសំបោរតូចៗដែលចេញតាមរយៈការក្អក ឬកណ្តាស់
វីធីបង្ការកុំអោយឆ្លងជំងឺពងបែកមាត់ដៃជើងគឺ
- លាងសំអាតដៃអោយបានញឹកញាប់
- អនុវត្តអនាម័យស្អាតក្នុងការរស់នៅ
- ជៀសវាងការចែករំលែកចំនីអាហារ និងរបស់លេង
- ពាក់ម៉ាសអោយបានត្រឹមត្រូវ
- ត្រូវប្រើក្រដាសឬកន្សែងបិទមាត់នឹងច្រមុះពេលក្អកឬកណ្តាស់
- សំអាតនឹងសំលាប់មេរោគនៅផ្ទះនឹងសាលារៀន អោយបានទៀតទាត់
ជាពិសេសគឺការទទួលថ្នាំបង្ការ(វ៉ាក់សាំងការពារ)ដេីម្បីកាត់បន្ថយឱកាសចម្លងរោគ។
(ការពារប្រសេីរជាងព្យាបាល)
(ENGLISH)