​យល់ដឹងពីជម្ងឺកញ្ច្រិល
PUBLISHED DATE : JANUARY 5 2025

តើអ្វីទៅជាជំងឺកញ្ជ្រិល?

ជំងឺកញ្ជ្រិលជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសនិងឆ្លងតាមរយៈអ្នកជំងឺក្អកកណ្តាស និយាយ និងការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ (ការចម្លងស្រដៀងនឹងមេរោគកូវីដ១៩)

តើជំងឺកញ្ជ្រិលអាចស្តែងចេញរោគសញ្ញាអ្វីខ្លះ?

-       រោគសញ្ញារបស់ជម្ងឺកញ្ជ្រិលអាចចេញក្នុងចន្លោះពី៦ថ្ងៃទៅ ២១ ថ្ងៃ(ជាមធ្យម១៣ថ្ងៃ)

-       រោគសញ្ញា២ទៅ៤ ថ្ងៃដំបូង អ្នកជំងឺមានអាការៈក្តៅខ្លួន ភ្នែកក្រហម ក្អកហៀរសំបោរ អស់កម្លាំង មិនឃ្លានអាហារ

-       មានជាស្នាមសៗតូចៗ នៅក្នុងថ្ពាល់ ក្នុងរយៈពេល៤៨ ម៉ោង

  •       ៣ថ្ងៃ ទៅ ៥ថ្ងៃក្រោយ កន្ទួលក្រហមចាប់ផ្ដើមរាលដាលពីមុខ និង កទៅដងខ្លួន និង ទៅដៃ និងជើង។

តើជម្ងឺកញ្ច្រិល ផ្ដល់ផលវិបាកអ្វីខ្លះ? និងការព្យាបាលដោយរបៀបណា?

កញ្ជ្រិលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតលើក្មេង ក្រោមអាយុ5ឆ្នាំ និងបញ្ហាផ្សេងៗទៀតដូចជា

·         រលាកសួត

·         រលាកខួរក្បាល

·         ពិការភ្នែក

·         រលាកត្រចៀកដែលប៉ះពាល់ដល់សមត្ថភាពការស្ដាប់នឹងអាចរហូតដល់ថ្លង់

·         ប្រសិនបើឆ្លងលើស្ត្រីមានផ្ទៃពោះអាចឲ្យ រលូតកូន កូនកើតមិនគ្រប់ខែ និងពិការអវយវៈរបស់ទារក

 

សម្រាប់ការព្យាបាល ប្រសិនបើប៉ាម៉ាក់ឃើញមានរោគសញ្ញាសង្ស័យ រៀបរាប់ដូចខាងលើ សូមប្រញាប់យកកូនមកមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់។

ការការពារពីជំងឺកញ្ជ្រិល វិធីល្អបំផុតគឺត្រូវចាក់វ៉ាក់សាំងដើម្បីការពារជំងឺកញ្ជ្រិល ម៉ាក់ប៉ាត្រូវតែនាំបុត្រធីតាមកទទួលយកវ៉ាក់សាំងការពារជំងឺកញ្ជ្រិលឲ្យបានគ្រប់គ្រប់គ្នា។

ករណីមានសមាជិកណាម្នាក់ក្នុងគ្រួសារកើតជំងឺកញ្ជ្រិល ត្រូវរក្សាឲ្យពួកគេឲ្យនៅដាច់ឆ្ងាយពីអ្នកជំងឺផ្សេង ពិសេសក្មេងតូចតូច អ្នកដែលមិនបានចាក់វ៉ាក់សាំង និងស្ត្រីមានផ្ទៃពោះ។Photo 2025 01 05 14 29 34 

OTHER ARTICLES