​ការធ្លាក់សលើស្រ្តីមានផ្ទៃពោះ
PUBLISHED DATE : FEBRUARY 9 2025

ការធ្លាក់សកំឡុងពេលមានផ្ទៃពោះ
⭕️ អ្វីទៅជាការធ្លាក់ស?
- ការធ្លាក់សជារឿងធម្មតាដែលកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលគ្មានផ្ទៃពោះ នៅពេលដែលសនោះគ្មានក្លិន ហើយពណ៌របស់វាថ្លា រឺ ពណ៌ដូចទឹកដោះ។ វាច្រើនតែកើតមានឡើងនៅពេលជិតមករដូវ កំឡុងពេលមានធ្លាក់មេជីវិត រឺក៏ពេលមានផ្ទៃពោះ។

⭕️មូលហេតុអ្វីបានជាមានការធ្លាក់សកំឡុងពេលមានផ្ទៃពោះ?
- យើងដឹងហើយថាស្ត្រីមានផ្ទៃពោះមួយចំនួនធំប្រាកដជាមានបញ្ហាជាមួយនិងការធ្លាកសជាមិនខាន​។ 
-​ មូលហេតុដែលធ្វើអោយមានការធ្លាក់ស​ ចំពោះស្ត្រីមានផ្ទៃពោះគឺបណ្តាលមកពីការប្រែប្រួលនៃ អរម៉ូន និងការកើនឡើងនៃលំហូរឈាម។ ជាទូទៅការធ្លាក់ស ពេលមានផ្ទៃពោះជារឿងធម្មតាហើយការធ្លាក់សនឹងបានេជួយនូវធ្វាមាសស្ត្រីនិង ផ្លូវសម្រាលកូនពី ពពួកមេរោគអាក្រក់មួយចំនួនដោយបង្កើត ពួកមីក្រុបល្អក្នុងទ្វារមាស៕ 


⚠️តែប្រសិនបើក្នុងករណីសនោះប្រែពណ៌ហើយមានក្លិននិងរមាស់គឺជាសញ្ញាមួយនៃការបង្ករោគ ដែលតំរូវអោយស្ត្រីមកជួបជាមួយគ្រូពេទ្យសម្ភព និងរោគស្រ្តីដើម្បីពិនិត្យ៕

OTHER ARTICLES